សេចក្ដីជូនដំណឹង
ខ្ញុំបាទមានសេចក្ដីរីករាយក្នុងការជូនដំណឹងថា កំណែវចនានុក្រមខ្មែរ២.១ (version 2.1)បានចេញហើយសម្រាប់ការទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។ ក្នុងកំណែនេះ វាអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការវីនដូគ្រប់កំណែ(Window XPs, Window Vista, Window 7 32 or 64 bits…) និងUnix ដែលមានដូចជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វីដែលអស់លោកអ្នកត្រូវការនោះគឺ ត្រូវបញ្ចូលកម្មវិធីខ្មែរយូនីកូដ និងកម្មវិធី Javaសម្រាប់ដំណើរការកម្មវិធីនេះ(មាននៅក្នុងកញ្ចប់រួចជាស្រេចទំហំ ១៨.៥ MB)។ កំណែនេះ ខ្ញុំបាទមិនបានដាក់ពាក្យថ្មីបន្ថែមចូលទេ គឺយើងផ្ដោតសំខាន់តែលើ ធ្វើយ៉ាងណាឲ្យវាដំណើរការលើប្រព័ន្ធកុំព្យូទ័រ៦៤ប៊ីត និងលើប្រព័ន្ធផ្សេងៗទៀត។ នៅពេលខាងមុខ យើងខ្ញុំនឹងព្យាយាមឲ្យវាដំណើរការលើប្រព័ន្ធMac។
សូមថ្លែងអំណរគុណដល់ក្រុមការងារជាពិសេសលោក អ៊ុំ ចំរើន ដែលជាអ្នកសរសេរកម្មវិធីសម្រាប់កំណែនេះ។ កំហុសឆ្គងពិតជាមាន និងសូមស្វាគមន៍រាល់មតិរិះគន់ និងកែលម្អការងារនេះដើម្បីប្រយោជន៍ទាំងអស់គ្នា ដោយផ្ញើទៅកាន់អ៊ីមែល sorsokny@yahoo.com។
សូមចុច ទីនេះ ដើម្បីទាញយកកម្មវិធីនេះ។
ប្រសិនបើលោកអ្នកមានកម្មវិធីយូនីកូដខ្មែរ និង Java រួចហើយ លោកអ្នកអាចទាញយកតែកម្មវិធីវចនានុក្រមបានដោយចុចនៅ ទីនេះ (៤.៦៥ MB)
តែកុំភ្លេចលោកអ្នកត្រូវការកម្មវិធី winrar ដើម្បីបើកកញ្ចប់នេះបាន។ បើទាន់ពុំមានទេ សូមចុច ទីនេះ
អរគុណ
ពីខ្ញុំ ស សុខនី
អ្នកស្រាវជ្រាវ និងដឹកនាំការងារវចនានុក្រមខ្មែរ
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

Mar 30, 2011 @ 10:52:36
Hi Sokny,
Thanks for keep working on the dictionary.
I can’t wait to see the new release with more and new words.
Well done to your team!
Cheers,
Alex
Download Electronic Khmer to Khmer Chuon Nath Dictionary 2.1 « Society for Better Books in Cambodia
Apr 06, 2011 @ 07:48:04
Cambodian Free Khmer Bible Script, Software, Dictionary for Download
Apr 06, 2011 @ 10:58:52
May 10, 2011 @ 14:29:27
Dear Sokny!
My name is TOUCH-LUCK. I was trying to check Chuon Nath Dictionary Version 2.1 for the word “ទូរសព្ទ”. I noted that one word is wrong in the meaning of the explanation. “ប្រដាប់សម្រាប់និយាយបញ្ចូនសំឡេង” is written in the explanation, so I think it’s wrong for spelling. It must be “ប្រដាប់សម្រាប់និយាយបញ្ជូនសំឡេង”. So please help to update it to the right spelling for the new version so that the readers can’t confuse the word.
I am looking forward to hearing from you.
My Best Regards,
TOUCH-LUCK
May 16, 2011 @ 22:38:19
អរគុណចំពោះវចនានុក្រមនេះ។ ខ្ញុំនឹងប្រើវា ដើម្បីពង្រឹង និងពង្រីកនូវភាសាខ្មែររបស់ខ្ញុំ។
May 19, 2011 @ 16:38:16
Dear Nathan,
I was wondering if there is something wrong with this apps.
I can’t find the part of speech of most entries.
Thank for your consideration!
Jun 12, 2011 @ 18:40:30
ខ្ញុំបានទាញយក2,1ហើយតែមិនដឺងធ្វើយ៉ាងម៉េចទៀត។ I am using 2.0 khmer dictionary by Chun Nat. I do not know how to update to 2.1 after I have done download.
please show me the way.
my name is Noy
Regards,
Thanks
Jun 19, 2011 @ 19:36:20
អរគុណសំរាប់ការបើកឲប្រើប្រាស់នូវកម្មវិធី វចនានុក្រមថ្មីនេះ។ប៉ុន្តែខ្ញុំមានការសោកស្តាយមែទែនដែលលោកមិបានបញ្ចូលពាក្យថ្មីៗ។
ចំពោះវចនានុក្រមជួនណាតគឺវាហាក់ដូចជាហួសសមយ័ហើយ ព្រោះមានពាក្យតិចណាស់មិនអាចជួយសំរួលដល់ការស្រាវជ្រាវ ដែលប្រើប្រាស់ពាក្យបក្ចេកទេស ក៍ដូជាពាក្យចេញថ្មីៗជាច្រើននោះទេ។
នេះមិនមែនមើលស្រាលវចនានុក្រម ជូណាត នោះទេ តែយើងខ្ញុំគាំទ្ររលោកក្នុងការបង្កើតវចនានុក្រមថ្មីដែលស៊ីជំរៅជាងនេះ ដោយប្រើប្រាស់វចនានុក្រមដែលមានពាក្យច្រើន ដែលបានបន្ថែមលើវចនានុក្រម ជួន ណាតនេះ។
បើលោកបង្កើតវាបាន ទោះបីជាលោកដាក់លក់នូវតំលៃសមរម្យមួយ ប្រហែលជាមានអ្នកស្រាវជ្រាវ ជាច្រើនត្រូវការវា។
អរគុណណាស់ ចំពោះការខិតខំប្រឹងប្រែង ហើយសង្ឃឹមថាលោកនឹងអាចបង្កើតវាបាននៅថ្ងៃណាមួយមិនខាន៕
Jun 27, 2011 @ 14:50:35
sorry how can i install it?
Jul 30, 2011 @ 15:27:38
This is a portable version. This one is not much different than the previous one. The different is this version requires no installation since it is a java file. Execute and use.
Jul 24, 2011 @ 10:15:06
ខ្ញុំមានចម្ងល់មួយ ។ ហេតុអ្វីពាក្យ “មោទនភាព” មិនមាននៅក្នុងវចនានុក្រមខ្មែរយើង ? មិនថានៅក្នុងសៀវភៅវចនានុក្រម ឬ វចនានុក្រមអេឡិចត្រូនិចក៏ដោយ នៅតែមិនមាន ។ ខ្ញុំសូមសួរថា តើពាក្យនេះមិនមាននៅក្នុងភាសាខ្មែរឬយ៉ាងណា ? ឬមួយមានការប្រកបបែបណាផ្សេង សូមជួយបំភ្លឺផង ។ សូមអរគុណ ។
Mar 22, 2012 @ 14:03:57
មកពីអ្នកប្រកបខុសហ្នឹងណា៎ គឺ ប្រកបដូចនេះ មោទកភាព
Mar 27, 2012 @ 10:13:56
អរគុណ ! ខ្ញុំនៅឆ្ងល់ថា ហេតុអ្វីពេលបច្ចុប្បន្ន ខ្ញុំឃើញនៅគ្រប់ទីកន្លែង គេប្រើតែ មោទនភាព អញ្ចឹង ?
Mar 27, 2012 @ 13:11:55
ការពិតទៅបើនិយាយពីការប្រើខុសនោះមានច្រើនណាស់។ ដូចជាពាក្យទូរសព្ទ ដែលទូទៅសរសេរ ទូរស័ព្ទ និងមានពាក្យជាច្រើនទៀត ដែលយើងទំលាប់សរសេរ និងប្រើខុស។
Apr 28, 2012 @ 09:33:25
អ្វីដែលខ្ញុំចង់ឃើញ ចេញពីវចនានុក្រមខ្មែរនាពេលអនាគតនោះ គឺវាមានបង្ហាញទាំងពាក្យក្លាយ ដែលទោះជាមិនមានការពន្យល់ តែមានតម្រុយឲ្យរកឃើញនូវពាក្យឫស ។ បើតាមសង្កេតកំណែបច្ចុប្បន្ន ខ្ញុំពេលខ្លះមិនអាចរកឃើញពាក្យខ្លះទាល់តែសោះ ដែលប្រហែលជាខ្ញុំមិនស្គាល់ពាក្យឫស ។
Sep 07, 2011 @ 14:23:03
thanks for this…!
Electronic Unicode Chuon Nath Dictionary | Society for Better Books in Cambodia
Oct 08, 2011 @ 01:16:23
វចនានុក្រមខ្មែរអេឡិចត្រូនិចនែសម្តេច ជូន ណាត | សមាគមសៀវភៅឈានមុខនៅកម្ពុជា
Oct 08, 2011 @ 01:22:05
វចនានុក្រមខ្មែរអេឡិចត្រូនិចនែសម្តេច ជូន ណាត | សមាគមសៀវភៅឈានមុខនៅកម្ពុជា
Oct 08, 2011 @ 01:26:39
Oct 10, 2011 @ 09:54:19
Why I cant install Khmer Electronic Dictionary 2.1 cause it’s file Jar, I want u help me…….
Dec 26, 2011 @ 10:50:03
i like dictionary
Jan 05, 2012 @ 12:10:09
សួស្តី
តើមានការរៀបចំអោយវចុនានុក្រមនេះជារបៀបអនឡាញទេ? ខ្ញុំសង្ឃឹមថានឹងមាន!
សូមអរគុណចំពោះការងារដ៏អស្ចារ្យនេះ។
Jan 05, 2012 @ 15:50:39
សួស្ដី,
ខ្ញុំសង្ឃឹមថា នឹងមានអ្នកចេះសរសេរកម្មវិធីជួយខ្ញុំក្នុងការធ្វើឲ្យវាដំណើរការអនឡាញ។
Mar 22, 2012 @ 14:05:50
ការពិតមានវចនានុក្រមមួយដែលធ្វើតាមពាក្យក្នុងវចនានុក្រមនេះដែរ ហើយមានការបកប្រែជាអង់គ្លេសទៀតផង នោះគឺ http://sealang.net/khmer/
Jan 08, 2012 @ 15:24:11
Thank you for shearing an improvement thing.
Jan 17, 2012 @ 15:34:09
តើខ្ញុំអាច download khmer-khmer dictionary បានដោយរបៀបណាដែរ?
Jan 17, 2012 @ 19:49:57
Hello,
I put a link in the page above. It still works.
Best,
Feb 22, 2012 @ 08:49:56
តើយើងអាចពង្រីកទំហំតួអក្សរនៅក្នុងវចនានុក្រមថ្មីនេះបានទេ ? បើបងប្អូនណាដឹងសូមជួយប្រាប់ផង ដោយរបៀបណា ?
Mar 01, 2012 @ 16:08:45
ខ្ញុំចង់ ដោនឡូដ Dictionary Chuon Nat, តែដោនអត់បាន! ធ្វើម៉េចទៅ? នរណាអាចជួយខ្ញុំបាន។ ជួយប្រាប់ផង!!!
Mar 03, 2012 @ 00:09:16
នៅពេលដែលខ្ញុំបានអានចប់ទើបខ្ញុំបានដឹងថាវាពិត ជាមានសារៈប្រយោជន៍ណាស់សំរាប់យើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ។
May 27, 2012 @ 20:53:16
Hello,do you have Khmer dictionary?
How I get it..???
Mar 27, 2012 @ 17:10:25
i like dictionary khmer .
Apr 28, 2012 @ 02:58:09
Dear Admin , I’m looking for khmer unicod for Mac Sox but I could’nt find any thing. How can I download it? thanks be for hand