សត្វអ្វីក៏ដោយ មានសត្វជីងចក់ជាដើម កាលបើធ្លាក់ក្បែរ ឬ លើខ្លួនលោកអ្នកហើយ សុទ្ធតែជាប្រថ្នូលឲ្យដឹងថា នឹងមានផលល្អ ឬ អាក្រក់ ហុចឲ្យលោកអ្នកក្នុងពេលឆាប់ៗខាងមុខ៖
-
ចំពីមុខ បានលាភជាទីគាប់ចិត្ត
-
ខាងស្ដាំ ឬ ខាងឆ្វេង កើតទុកព្រួយ
-
ក្រោយខ្នង មានគេបង្ករហេតុ
-
ត្រូវក្បាល គេផ្ដល់លាភឲ្យ
-
ត្រូវមុខ មានគេលបស្រឡាញ់
-
ត្រូវកែងដៃឆ្វេង មានគ្រោះធំ
-
ត្រូវត្រចៀក ស្រីឲ្យទោស
-
ត្រូវផ្ចិត កើតលាភជាក់ស្ដែង
-
ត្រូវខ្លួនហើយវារឡើងលើស្មាឆ្វេង ឬ ស្ដាំ បានលាភគាប់ប្រសើរ
-
ត្រូវជើងឆ្វេង មិត្តយកលាភឲ្យ
-
ត្រូវជើងស្ដាំ ពុំប្រសើរទេ
-
ចំពីមុខហើយវារចេញព្រងើយទៅទឹសបូព៌ នឹងមានចោរលួចទ្រព្យសម្បត្តិ តែបើវារនាំ មុខយើង ទៅតាមវាចុះនឹងបានគាប់ប្រសើរ។
ដកស្រង់ពីក្បួនបុរាណរបស់លោកគ្រូ អាំ ឆន នៅខេត្តព្រៃវែង។