• ស្លាក (Eng. Label, Fr. Entiquette) កំណាត់​តូច​ ធ្វើ​ពី​ក្រដាស ក្រដាស​កាតុង ប្លាស្ទីក សម្រាប់​បិទ​លើ​វត្ថុ​អ្វី​មួយ​ដើម្បី​សម្គាល់​ប្រភព ម្ចាស់​របស់ តម្លៃ ។ល។

  • ផ្លាក (Eng. Plate, Fr. Plaque) សន្លឹក​ធ្វើ​អំពី​លោហៈ ឈើ ឬ របស់​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​រឹង សំប៉ែត ស្ដើង និង តូច​ជាង​ផ្ទាំង មាន​រាង​ផ្សេងៗ សម្រាប់​ប្រើ​កត់ត្រា​សម្គាល់​លេខ​រថយន្ដ ទោចក្រយានយន្ដ ត្រី​ចក្រយានយន្ដ គេហដ្ឋាន តួនាទី កន្លែង​ធ្វើការ ។ល។

  • ផ្ទាំង (Eng. Billboard/ Hording, Fr. Panneau) ផ្ទៃ​លាត ​ធំ ធ្វើ​អំពី​ឈើ លោហៈ កំណាត់ ប្លាស្ទីក សម្រាប់​ចុះ​នាម ឬ ផលិតផល​ ក្រុមហ៊ុន សញ្ញា​ចង្អុល​ផ្លូវ ។ល។

Advertisements