សេចក្ដីជូនដំណឹង

ខ្ញុំបាទមានសេចក្ដីរីករាយក្នុងការជូនដំណឹងថា កំណែវចនានុក្រមខ្មែរ២.(version 2.1)បានចេញហើយសម្រាប់ការទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។ ក្នុងកំណែនេះ វាអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការវីនដូគ្រប់កំណែ(Window XPs, Window Vista, Window 7 32 or 64 bits…) និងUnix ដែលមានដូចជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វីដែលអស់លោកអ្នកត្រូវការនោះគឺ ត្រូវបញ្ចូលកម្មវិធីខ្មែរយូនីកូដ និងកម្មវិធី Javaសម្រាប់ដំណើរការកម្មវិធីនេះ(មាននៅក្នុងកញ្ចប់រួចជាស្រេចទំហំ ១៨.MB)។ កំណែនេះ ខ្ញុំបាទមិនបានដាក់ពាក្យថ្មីបន្ថែមចូលទេ គឺយើងផ្ដោតសំខាន់តែលើ ធ្វើយ៉ាងណាឲ្យវាដំណើរការលើប្រព័ន្ធកុំព្យូទ័រ៦៤ប៊ីត និងលើប្រព័ន្ធផ្សេងៗទៀត។ នៅពេលខាងមុខ យើងខ្ញុំនឹងព្យាយាមឲ្យវាដំណើរការលើប្រព័ន្ធMac

សូមថ្លែងអំណរគុណដល់ក្រុមការងារជាពិសេសលោក អ៊ុំ ចំរើន ដែលជាអ្នកសរសេរកម្មវិធីសម្រាប់កំណែនេះ។ កំហុសឆ្គងពិតជាមាន និងសូមស្វាគមន៍រាល់មតិរិះគន់ និងកែលម្អការងារនេះដើម្បីប្រយោជន៍ទាំងអស់គ្នា ដោយផ្ញើទៅកាន់អ៊ីមែល sorsokny@yahoo.com

សូមចុច ទីនេះ ដើម្បីទាញយកកម្មវិធីនេះ។

ប្រសិនបើលោកអ្នកមានកម្មវិធីយូនីកូដខ្មែរ និង Java រួចហើយ លោកអ្នកអាចទាញយកតែកម្មវិធីវចនានុក្រមបានដោយចុចនៅ ទីនេះ (.៦៥ MB)

តែកុំភ្លេចលោកអ្នកត្រូវការកម្មវិធី winrar ដើម្បីបើកកញ្ចប់នេះបាន។ បើទាន់ពុំមានទេ សូមចុច ទីនេះ

អរគុណ

ពីខ្ញុំ ស សុខនី

អ្នកស្រាវជ្រាវ និងដឹកនាំការងារវចនានុក្រមខ្មែរ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ