សព្វ​ថ្ងៃ​ក្រុមជំនុំ​ទំនៀមទម្លាប់​ខ្មែរ​កំពុង​បង្ហើយ​ការ​ស្កេន​ឯក​សារ​កាសែន​នគរវត្ត​ជា​ភាសា​ខ្មែរ​ដែល​​ទទួល​បាន​ពី​លោក​ ដេវីដ ឆេនល័រ​ (David P. Chandler) ​​​ជូន​ដល់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​កាល​ពី​ឆ្នាំ​ ២០០៨​ តាម​រយៈ​អ្នក​ស្រី​ ផេននី អេដវើដ។ ឯក​សារ​កាសែត​នេះ​​ត្រូវ​បាន​ថត​​លើ​មីក្រូហ្វីល​ចំនួន​ពីរ​ដុំ គឺ

១- ពី 3 fevr. 1940- 18 Juil. 1942

២- ពី6 fevr. 1937-30 dec. 1939

ការិយាល័យ​យើង​ខ្ញុំ​សូម​ស្វា​គមន៍​​អ្នក​ស្រាវ​ជ្រាវ​ដែល​មាន​បំណង​​ស្វែង​យល់​ ឬ មាន​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​មីក្រូហ្វីល​នេះ​។ សូម​ទាក់​ទង​មក​យើង​ខ្ញុំ។