ជម្រាប​សួរ,

សៀវភៅ​ដែល​អ្នក​គ្រូ សេដ្ឋារិន​ បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ស្គេន ឥឡូវ​នេះ​ខ្ញុំ​បាន​ធ្វើ​វា​រួច​រាល់​ហើយ។ សៀវភៅ​ទាំង​នោះ​រួម​មាន​តាំងពី​​ វិជ្ជា​ខេមរភាសា វេយ្យាករណ៍​ភាសា​ខ្មែរ សទ្ទានុក្រម​ខេមរយានកម្ម វប្បធម៌-អរិយធម៌ តែង​សេចក្ដី មហាវេស្សន្ដរ​ជាតក រឿង​កិត្តិយស ឬ​ស្នេហា ជាដើម ដែល​សរុប​ទៅ​មាន​ចំនួន ៤១​ក្បាល។

លោក​អ្នក​អាច​ទាញ​យក​​សៀវភៅ​ទាង​អស់​នោះ​បាន​ក្នុង​ទម្រង់​ជាភីឌីអែហ្វ (PDF) ដោយ​សូម​ចូល​ទៅ​កាន់​​អាសយដ្ឋាន​វ៉េប​នេះ http://www.open.org.kh/km/scannedbooks

សូម​ថ្លែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ អ្នក​គ្រូ សេដ្ឋារិន ដែល​បាន​ឲ្យ​ខ្ញុំ​ខ្ចី​សៀវភៅ​ទាំង​នេះ និង លោក Javier នៅ​ Open Institute ដែល​បាន​ជួយ​បង្ហោះ​ឯកសារ​នេះ។

សូម​រីករាយ​​ជាមួយ​នឹង​សៀវភៅ​ទាំង​នោះ។

ស សុខនី

sorsokny[at]yahoo.com