សត្វ​អ្វី​​ក៏​ដោយ​ មាន​សត្វ​ជីង​ចក់​ជាដើម កាល​បើ​ធ្លាក់​ក្បែរ ឬ លើ​ខ្លួន​លោក​អ្នក​ហើយ សុទ្ធ​តែ​ជា​ប្រថ្នូល​ឲ្យ​ដឹង​ថា នឹង​មាន​ផល​ល្អ​ ឬ អាក្រក់​ ហុច​ឲ្យ​លោក​អ្នក​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ៖

  • ចំ​ពី​មុខ បាន​លាភ​ជា​ទី​គាប់​ចិត្ត

  • ខាង​ស្ដាំ ឬ ខាង​ឆ្វេង កើត​ទុក​ព្រួយ

  • ក្រោយ​ខ្នង មាន​គេ​បង្ករ​ហេតុ

  • ត្រូវ​ក្បាល គេ​ផ្ដល់លាភ​ឲ្យ

  • ត្រូវ​មុខ មាន​គេ​លប​ស្រឡាញ់

  • ត្រូវ​កែង​ដៃ​ឆ្វេង មាន​គ្រោះ​ធំ

  • ត្រូវ​ត្រចៀក ស្រី​ឲ្យ​ទោស

  • ត្រូវ​ផ្ចិត កើត​លាភ​ជាក់​ស្ដែង

  • ត្រូវ​ខ្លួន​ហើយ​វារ​ឡើង​លើស្មា​ឆ្វេង ឬ ស្ដាំ បាន​លាភ​គាប់​ប្រសើរ

  • ត្រូវ​​ជើង​ឆ្វេង មិត្ត​យក​លាភ​ឲ្យ

  • ត្រូវ​ជើង​ស្ដាំ ពុំ​ប្រសើរ​ទេ

  • ចំ​ពី​មុខ​ហើយ​វារ​ចេញ​ព្រងើយ​ទៅ​ទឹស​​បូព៌ នឹង​មាន​ចោរ​លួច​ទ្រព្យ​សម្បត្តិ​ តែ​បើ​វារ​នាំ មុខ​យើង​ ទៅ​តាម​វា​ចុះ​នឹង​បាន​គាប់​ប្រសើរ។

    ដក​ស្រង់​ពី​ក្បួន​បុរាណ​របស់​លោកគ្រូ អាំ ឆន​ នៅ​ខេត្ត​ព្រៃ​វែង។